កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈស្តីពី “សេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម”

18 Mar, 2024 | 2 months ago | 46

កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈស្តីពី “សេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម”
នៅថ្ងៃច័ន្ទ ០៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក នៅសណ្ឋារគារភ្នំពេញ, ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ឍ” “ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ” ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឍ” បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈស្តីពី “សេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម” ក្រោមអធិបតីភាព ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងយុត្តិធម៌, តំណាងក្រសួងពាណិជ្ជកម្ម, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងក្រុមហ៊ុនផ្នែកគណនេយ្យ និងសវនកម្មផ្នែកឯកជន, និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីទទួលបានធាតុចូល អនុសាសន៍ ឬសំណូមពរនានា ដែលរួមចំណែកស្ថាបនាសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តមួយនេះឱ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].