វគ្គសិក្សាថ្មី កាត្រៀមខ្លួនមុនចូលបម្រើការងារ-(ជំនាន់ទី២)
20 Jan, 2024 12:00 PM | 10 months ago
Pre-employment Program គឺជាកម្មវិធីមួយដើម្បីឲ្យនិស្សិត ដែលកំពុងសិក្សានៅកម្រិតមហាវិទ្យាល័យ ឬក៏បានបញ្ចប់និងបុគ្គលិកហាត់ការនៅតាមបណ្តាក្រុមហ៊ុននានាមានឱកាសក្នុងការត្រៀមខ្លួនដើម្បីទទួល បាននូវជំនាញដែលចំាបាច់សម្រាប់យកទៅបំពេញការងារប្រកបដោយប្រសិទ្ធភាពនិងទទួលបានលទ្ធផលល្អ ក្រោយពេលបញ្ចប់ការសិក្សារបស់ពួកគេ។
វគ្គសិក្សានេះចាប់ផ្ដើមនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។
កម្មវិធីនេះមាន៣វគ្គសិក្សាដែលប្អូនៗអាចជ្រើសរើសសិក្សាវគ្គណាមួយក៏បាន៖
- វគ្គទី១៖ ប្រឹក្សាការងារប្រកបដោយប្រសិទ្ធភាព
- វគ្គទី២៖ ប្រើប្រាស់ជំនាញទន់នៅកន្លែងការងារប្រកបដោយប្រសិទ្ធភាពឮ
- វគ្គទី៣៖ បង្កើតភាពលេចធ្លោនៅកន្លែងការងារ
🎯កម្មវិធីនេះគឺផ្តោតសំខាន់លើចំនុចសំខាន់ៗ ដូចជា៖
ទី១៖ ការស្វែងរកទិន្ន័យនៃការងារនិងរបៀបដាក់ពាក្យសំភាសន៍ការងារ។
ទី២៖ ការស្វែងយល់អំពីរចនាសម្ព័ន្ធនៃក្រុមហ៊ុនតួនាទីស្នូលនៃផ្នែកនីមួយៗនិងបរិយាកាសការងារ។
ទី៣៖ ការយល់ដឹងពីជំនាញទន់សំខាន់ៗមួយចំនួនដើម្បីជួយឲ្យការធ្វើការងារប្រកបដោយភាពរលូន និងទទួលបានលទ្ធផលល្អ។
ទី៤៖ ការស្វែងយល់អំពីគន្លឹះសំខាន់ៗក្នុងការអភិវឌ្ឍខ្លួនឲ្យក្លាយជាបុគ្គលិកឆ្នើម។
ទី៥៖ ការទទួលបានឱកាសហាត់ការដែលជាការអនុវត្តការងារជាក់ស្ដែងនៅសាលា CAM-ASEAN ដើម្បីជាទុនក្នុងការត្រៀមខ្លួនឲ្យរួចជាស្រេចដើម្បីចូលធ្វើការនៅស្ថាប័នដែលខ្លួនប្រាថ្នា។
សារប្រយោជន៍នៃកម្មវិធីនេះគឺនិសិ្សតទាំងអស់នឹងមានឱកាស៖
+ ទទួលបានការបណ្តុះបណ្តាលពីសំណាក់គ្រូបង្គោលដែលមានបទពិសោជន៍ជាច្រើនឆ្នាំក្នុង ការបណ្តុះបណ្តាលណែនាំអំពីគន្លឹះសំខាន់ៗនិងចំបាច់សម្រាប់យកទៅអនុវត្តក្នុងការងារជាក់ស្ដែង។
+ទទួលបានការទាក់ទងពីបណ្ដាក្រុមហ៊ុនដែលជាដៃគូររបស់ CAM-ASEAN សម្រាប់ឱកាសការងារជាច្រើន ក៏ដូចជាឱកាសការងារជាមួយCAM-ASEAN ផ្ទាល់។
ពួកយើងជឿជាក់ថាវគ្គសិក្សានេះនឹងផ្តល់ជាគុណតម្លៃបន្ថែមដើមី្បពង្រឹងសមត្ថភាពនិងជួយនិសិ្សតទាំងអស់ក្នុងការប្រើប្រាស់ជំនាញនេះដើម្បីអភិវឌ្ឍខ្លួនក្នុងស្ថាប័នការងារឲ្យកាន់តែរីកចម្រើនឡើង។
ថ្លៃសិក្សាត្រឹមតែ ១៥០ ដុល្លារប៉ុណ្ណោះ ក្នុង១វគ្គសិក្សាដោយបន្ថែមជាមួយនិងហាត់ការដែលជាការអនុវត្តការងារជាក់ស្ដែងនៅសាលាCAM-ASEAN និងក្រុមហ៊ុនដៃគូ។
- ចំពោះការកក់កន្លែងគឺមានចំនួនកំំណត់ត្រឹមតែ ៣៥នាក់ប៉ុណ្ណោះ សម្រាប់ជំនាន់ទី២នេះ។
សម្រាប់និសិ្សតដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម ឬអញ្ចើញមកកាន់សាលាផ្ទាល់។
ចុះឈ្មោះនៅទីនេះ៖ http://www.cam-asean-training.com/pre-employment-program
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ
ទំនាក់ទំនង៖ 093 900 893 /061 900 893
អ៊ីមែល៖ [email protected]
តេឡេក្រាម៖ https://t.me/camaseancorporatetraining
គេហទំព័រ www.cam-asean-training.com