ពិធីជួបសំណេះសំណាល និងទទួលថវិការសប្បុរសជនខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងខួបលើកទី៧០ ឆ្នាំ នៃកាកបាទក្រហមកម្ពុជា
13 May, 2025 11:14 AM | 1 week ago































ពិធីជួបសំណេះសំណាល និងទទួលថវិការសប្បុរសជនខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងខួបលើកទី៧០ ឆ្នាំ នៃកាកបាទក្រហមកម្ពុជា
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល កាកបាទក្រហម អ្នកឧកញ៉ា គិត ម៉េង ប្រធាសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង លោកជំទាវ ព្រមទាំង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា បានចូលរួម ពិធីជួបសំណេះសំណាល និងទទួលថវិការសប្បុរសជនខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងខួបលើកទី៧០ ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកក្រហមកម្ពុជា។
នាឱកាសនោះផងដែរ អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ព្រមទាំងសមាជិក សមាជិកា បាននាំយកអំណោយសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា។