ប្រធានបទ៖ "ដំណោះស្រាយការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ២០២៤" ក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសភាមុរបរ និងមីក្រូសហគ្រាសកម្ពុជា

វាគ្មិនកិត្តិយសរួមមាន៖

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន

ឯកឧត្តម លី ហាវ ស្ថាបនិកសាលាអាយឌាលី អន្តរជាតិ និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

លោកជំទាវ ចាន់ ភារី នាយិកា ក្រុមហ៊ុន Kino Cambodia និងRevlon នៅកម្ពុជា
::: ទិសដៅនៃកម្មវិធី៖

យល់ដឹងអំពីបញ្ហា និងដំណោះស្រាយការងារ គ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងអាជីវកម្មរបស់ខ្លួន

ពង្រឹងការងារគ្រប់គ្រងធនធានមនុស្ស និងជំនាញហិរញ្ញវត្ថុ ឱ្យមានស្តង់ដារ និងគណនេយ្យភាព

ផ្តល់គន្លឹះនិងបទពិសោធន៍ល្អៗក្នុងការគ្រប់គ្រងធនធានមនុស្សនិងហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនឈានជើងចូលក្នុងអាជីវកម្មដែលរឹងម៉ាំ និងមានប្រព័ន្ធការងារច្បាស់លាស់
::: កម្មវិធី៖
- ទីតាំងនៅ CKCC - មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ)
- ថ្ងៃកម្មវិធី ៖ ០៩-មីនា-២០២៤
- ម៉ោងពេលពីម៉ោង៖ ១:០០ រសៀល - ៥:០០ ល្ងាច

វិភាគទានចូលរួម ៥ ដុល្លារ
::::::::::::::::::::::::::::::::::::::::::

សម្រាប់ព័ត៌មានបន្ថែម៖ 089815825 / 016227170