ចូលរួមសិក្ខាសាលាស្តីពី៖ «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម»
08 Feb, 2025 17:17 PM | 1 week ago

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច(BDC) ក្រោមការគាំទ្រដោយ សហគ្រិនខ្មែរ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ មានកិត្តិយស សូមគោរពអញ្ជើញ សមាជិក-សមាជិកា ម្ចាស់អាជីវកម្មទាំងអស់ ចូលរួមសិក្ខាសាលាស្តីពី៖ «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» លើបទបង្ហាញសំខាន់ៗដូចជា៖
📌១. នីតិវិធីក្នុងការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្មឱ្យបានត្រឹមត្រូវ
📌២. ការលើកទឹកចិត្តសម្រាប់ សហគ្រាសធុនតូច និងមធ្យមតាមរយៈការផ្ដល់ហិរញ្ញប្បទានសម្រាប់ការបណ្ដុះបណ្ដាលជំនាញ
សិក្ខាសាលាខាងលើ នឹងប្រព្រឹត្តទៅ៖
📅កាលបរិច្ឆេទ៖ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៥
⏰ វេលាម៉ោង៖ ១:៣០រសៀល-៥:០០ល្ងាច
📍 ទីកន្លែង៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី១៥)
✍️សូមចុះឈ្មោះចូលរួម៖ https://forms.gle/mFVUompsfD1HGP329
📞ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 012 674 768
សូមអរគុណ៕
