"ជំនាញក្នុងការប្រើប្រាស់ AI និងរៀបចំហាងទំនិញអនឡាញ (E-Commerce) សម្រាប់សហគ្រាសធុនតូច និងមធ្យម SMEs"

21 Nov, 2024 16:55 PM | 8 hours ago

"ជំនាញក្នុងការប្រើប្រាស់ AI និងរៀបចំហាងទំនិញអនឡាញ (E-Commerce) សម្រាប់សហគ្រាសធុនតូច និងមធ្យម SMEs"
***ចូលរួមដោយឥតគិតថ្លៃ***
សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយសគោរពអញ្ជើញម្ចាស់អាជីវកម្ម ចូលរួមកម្មវិធីបណ្តុះបណ្តាល "ជំនាញក្នុងការប្រើប្រាស់ AI និងរៀបចំហាងទំនិញអនឡាញ (E-Commerce) សម្រាប់សហគ្រាសធុនតូច និងមធ្យម SMEs" ក្រុមទី២ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ ក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ឯ.ក Codingate Technology Co.,LTD ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖
កាលបរិច្ឆេទ៖ ថ្ងៃទី ២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤
ពេលវេលា៖ ម៉ោង ៨:៣០ ព្រឹក ដល់ ៥:០០ ល្ងាច
ទីកន្លែង៖ សភាពាណិជ្ជកម្មកម្ពុជា
ម្ចាស់អាជីវកម្ម ដែលមានផលិតផលគ្រប់ប្រភេទដែលអាចដាក់លក់លើអនឡាញដូចជា គ្រឿងសំអាង គ្រឿងឧបភោគបរិភោគ វត្ថុអនុស្សាវរីយ៍ ភេសជ្ជៈ ចំណីអាហារ គ្រឿងសំណង់ គ្រឿងអេឡិចត្រូនិក (លើកលែងសេវាកម្ម) អាចធ្វើការចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាល តាមរយៈតំណរភ្ចាប់ និង QR Code ខាងលើ។
សូមធ្វើការចុះឈ្មោះ៖ https://forms.gle/Xp9x5PPTHMi8yios6
បិទការចុះឈ្មោះ៖ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ព័ត៌មានបន្ថែមសូមទាក់ទង
នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង
សូមអរគុណ!
Post details 1

Join this training