ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងនាយកដ្ឋានមជ្ឈមណ្ឌល ព័ត៌មានពាណិជ្ជកម្មនៃសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា
26 Aug, 2024 15:36 PM | 2 months ago
រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ នៅការិយាល័យកណ្តាល ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា (ជាន់ទី៩) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងនាយកដ្ឋានមជ្ឈមណ្ឌល ព័ត៌មានពាណិជ្ជកម្មនៃសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា។
ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ ភាគីទាំងពីរ បានព្រមព្រៀងគ្នា ចុះអនុស្សរណៈ ក្នុងគោលបំណងសំខាន់ៗដូចជា៖
- ការបញ្ចុះតម្លៃពិសេសដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ សម្រាប់ផលិតផលធានារ៉ាប់រង ។
- ការសហការក្នុងភាពជាដៃគូ នៃបណ្តាញអាជីវកម្ម ការផ្សព្វផ្សាយ ការផ្គូរផ្គង (Networking and Referral)
- ការគាំទ្រគ្នាទៅវិញទៅមកលើកិច្ច សហការលើកម្មវិធី ក៏ដូចជាសកម្មភាព នានា រវាងនាយកដ្ឋានទាំងពីរ។
ពិធីចុះអនុស្សារណៈនាព្រឹកនេះ គឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ រវាងនាយកទាំងពីរ ដើម្បីជម្រុញអំពីលទ្ធភាពទទួលបានការការពារដល់ម្ចាស់ អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។