កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តកោះកុង

14 Aug, 2024 15:31 PM | 3 months ago

កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តកោះកុង
 
 
 
 
 
 
 
 
 
 
កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តកោះកុង
...................................................
(ខេត្តកោះកុង)៖ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចំនួន ២៦រូប បានធ្វើទស្សនកិច្ចមកកាន់ខេត្តកោះកុង រយៈពេល ៣យប់ ៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី លោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង និងអ្នកឧកញ៉ា សួស វីរៈ អនុប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង រួមជាមួយសមាជិក សមាជិកសភាពាណិជ្ជកម្មខេត្ត។
កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មមកកាន់ខេត្តកោះកុង ជាផ្នែកមួយក្នុងការជួយសម្រួលដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ទាំងជាតិនិងអន្តរជាតិ បានជួបជុំគ្នាបង្កើនឱកាសក្នុងការវិនិយោគ និងស្វែងយល់កាន់តែច្បាស់ថែមទៀត ពីសក្តានុពលដ៏ច្រើនសម្បើមរបស់ខេត្តកោះកុង ដែលកម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយ ធនាគារ វីង (ខេមបូឌា) ម.ក កំពង់ផែស្វយ័តភ្នំពេញ ធនាគាសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តកោះកុងរយៈពេល ៣យប់ ៤ថ្ងៃនេះ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចស្វែងយល់អំពីបណ្តាក្រុមហ៊ុនសហគ្រាសនៅខេត្តកោះកុង ដូចជា កំពង់ផែកោះកុង តំបន់សេដ្ឋកិច្ចពិសេស, អាកាសយានដ្ឋានខេត្តកោះកុង, ក្រុមហ៊ុនយូញៀន ឌីវីឡុបមិន គ្រុប, ក្រុមហ៊ុនសហគ្រាសផលិត-កែច្នៃគ្រឿងសមុទ្រ, សហគ្រាសលក់រាយ និងបោះដុំគ្រឿងសមុទ្រ ព្រមទាំងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកោះកុង, ជំនួបពាណិជ្ជកម្ម (B2B) ជាមួយពាណិជ្ជករខេត្តកោះកុង, អាហារសាម្គីជាមួយថ្នាក់ដឹកនាំខេត្ត និងសភាពាណិជ្ជកម្មខេត្តកោះកុង៕
រូបភាព និងអត្ថបទ: នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង
Post details 1