សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីអំពីការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (AI) សម្រាប់ការគ្រប់គ្រងធុរកិច្ចធុនតូច និងមធ្យម

21 Jun, 2024 15:22 PM | 5 months ago

សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីអំពីការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (AI) សម្រាប់ការគ្រប់គ្រងធុរកិច្ចធុនតូច និងមធ្យម
 
 
 
 
 
 
 
 
 
 
សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីអំពីការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (AI) សម្រាប់ការគ្រប់គ្រងធុរកិច្ចធុនតូច និងមធ្យម
..................................................................................
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី១៥) សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមនសហគ្រិនវីម៉ូនៅកម្ពុជា បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីអំពីការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (AI) សម្រាប់ការគ្រប់គ្រងធុរកិច្ចធុនតូច និងមធ្យមក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម សួន មិ ប្រធានសមាគមនសហគ្រិនវីម៉ូនៅកម្ពុជា និងលោក ភាព សុភ័ណ តំណាងមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច។ កម្មវិធីនេះមានសមាជិក សមាជិកា ម្ចាស់អាជីវកម្ម និងសិស្សានុសិស្សអញ្ជើញចូលរួមចំនួន ២០០ នាក់ ដើម្បីទទួលបានការយល់ដឹងបន្ថែមអំពីការប្រើប្រាស់កម្មវិធី AI ពីអ្នកជំនាញបច្ចេកវិទ្យា លើមុខងារ ដំណោះស្រាយក្នុងបរិបទធុរកិច្ចថ្មី។
កម្មវិធីសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែក និងបង្ហាត់បង្ហាញសហគ្រិន ម្ចាស់អាជីវកម្ម ឬ អ្នកគ្រប់គ្រង បុគ្គលិកដើម្បីលើកកម្ពស់ចំណេះដឹងអំពីសារៈប្រយោជន៍នៃបច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិត ក្នុងបរិបទធុរកិច្ចថ្មីអោយឈានទៅរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
នាថ្ងៃនេះផងដែរ មានសកម្មភាពសំខាន់ៗដូចជាការធ្វើបទបង្ហាញដោយលោក សុខ សុភមង្គល សហស្ថាបនិក និងជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យា Codingate អំពីបច្ចេកវិទ្យា GateMaster.ai ដែលជាឧបករណ៍អភិវឌ្ឍន៍ បញ្ញាសិប្បនិម្មិត (AI) ដំបូងគេដែលតម្រូវសម្រាប់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ បន្ថែមពីនេះផងដែរវាគ្មិនកិត្តិយសក៏បានដាក់ជាប្រធានបទអោយសិក្ខាកាមហ្វឹកហាត់ និងអនុវត្តផ្ទាល់ជាបច្ចេកវិទ្យាថ្មីមួយនេះ។ ជាកិច្ចបញ្ចប់នៃកម្មវិធី សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មមានឱកាសក្នុងការរៀនសូត្របន្ថែមពីបរិបទបច្ចេកវិទ្យាថ្មីៗរួមទាំងបញ្ហា និងដំណោះស្រាយល្អៗ ពីវាគ្មិនកិត្តិយសដើម្បីយកមកដឹកនាំអាជីវកម្មរបស់ខ្លួនទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
កម្មវិធីខាងលើបានបញ្ចប់នូវល្ងាចថ្ងៃដដែល ក្នុងបរិយាកាសសប្បាយរីករាយ និងស្និតស្នាលក្រៃលែង។
Post details 1